ក្តារសរសេរភាសាខ្មែរដំបូងគេលើ Android Trackback
ដើម្បីជាការអភិរក្ស និងលើកស្ទួយអក្សរសាស្ត្រខ្មែរឲ្យកាន់តែមានភាពទំនើបដើរទាន់តាមសម័យកាលបច្ចេកវិទ្យារបស់ពិភពលោក និស្សិត និងបញ្ញវន្តខ្មែរមួយក្រុមបានផ្ដួចផ្ដើមគំនិតក្នុងការបង្កើតក្ដារសរសេរជាភាសាខ្មែរដំបូងគេសម្រាប់ Android ប្រើលើទូរស័ព្ទដៃប្រភេទSmartphone។

ស្ថាបនិក ហ្វុន យូនីកូដ លោកដាញ់ ហុង ដែលជាអ្នកចូលរួមបង្កើតគំនិតផ្ដួចផ្ដើមនេះបានលើកឡើងថា បច្ចុប្បន្នក្រុមរបស់លោកកំពុងរៀបចំធ្វើពុម្ពគំរូតួអក្សរខ្មែរដាក់ឲ្យ Developer របស់ចិនពិនិត្យដើម្បីឲ្យពួកគេជួយបង្កើតកម្មវិធីដែលអាចសរសេរតួអក្សរខ្មែរលើទូរស័ព្ទដៃរបស់ Smartphone។
លោកបន្តទៀតថា នេះគ្រាន់តែជាដំណាក់កាលចាប់ផ្ដើមប៉ុណ្ណោះ វានៅមិនទាន់រួចរាល់ទាំងស្រុងនោះទេ។ “ពេលយើងបញ្ជូនពុម្ពអក្សរខ្មែរឲ្យខាង Developer ចិនធ្វើរួចរាល់ យើងនឹងវាយតម្លៃជាថ្មីថាតើមានអ្វីដែលត្រូវកែសម្រួល ឬផ្លាស់ប្ដូរបន្ថែមទៀត”។
ស្ថាបនិកខ្មែរ យូនីកូដរូបនេះបញ្ជាក់ថា ការងារនេះមិនជាការងាយស្រួលប៉ុន្មាននោះទេ ពីព្រោះវាត្រូវការការត្រិះរិះពិចារណាឲ្យបានម៉ត់ចត់លើទម្រង់តួអក្សរ ឬរបៀបនៃការសរសេរដើម្បីឲ្យវាប្រើទៅមានភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់។
លោកបន្តទៀតថា បច្ចុប្បន្នទូរស័ព្ទ Smartphone ដែលដំណើរការណ៍ដោយ Android មិនអាចស្គាល់ យូនីកូដខ្មែរបាននោះទេ។ យ៉ាងណាមិញមានសិស្សនិស្សិតខ្មែរ ដែលជាអ្នកគាំទ្រនិងប្រើប្រាស់ Android បានព្យាយាមបំបែកកូដ (Root) ដើម្បីឲ្យ Android អាចស្គាល់តួអក្សរខ្មែរលើប្រភេទទូរស័ព្ទដៃបានមួយចំនួនផងដែរ ប៉ុន្តែមិនទាន់ទូលំទូលាយនៅឡើយ។
“អ្វីដែលយើងធ្វើនៅពេលនេះ គឺងាយស្រួលដល់ថ្ងៃក្រោយពេលដែល Android ស្គាល់តួអក្សរខ្មែរបានទូលំទូលាយ ពេលនោះយើងនឹងមានកម្មវិធីមួយដែលប្រើការសរសេរ ជាជាងការចុចដែលវាពិបាក និងស្មុគស្មាញ”។

និស្សិតឡូវ គឹមថេង ដែលជាអ្នកផ្ដួចផ្ដើមគំនិតមួយរូបដែរនោះបានឲ្យដឹងដែរថា ប្រសិនបើកិច្ចការនេះទទួលបានជោគជ័យ វាពិតជាល្អប្រសើរណាស់សម្រាប់អ្នកប្រើ Android ដែលពួកគេមិនចាំបាច់ពិបាកទៀតនោះទេ ដោយពួកគេគ្រាន់តែប្រើការសរសេរ ឬគូសវាសនៅលើ Touchpad ទៅវាលឿនរហ័ស និងងាយស្រួល។
យ៉ាងណាមិញលោកដាញ់ ហុង បានសំណូមពរឲ្យអ្នកដែលមានជំនាញខាង Developer ក្នុងស្រុកឲ្យជួយដើម្បីធ្វើឲ្យកិច្ចការងារទាំងនេះដំណើរការណ៍ទៅកាន់តែមានភាពងាយស្រួល និងទទួលបានជោគជ័យ។
គំនិតបង្កើតក្ដារសរសេរភាសាខ្មែរលើ Android នេះបង្កើតឡើងដោយស្ថាបនិក ហ្វុន យូនីកូដខ្មែរលោក ដាញ់ ហុង យុវសិស្ស ទេព សុវិចិត្រ និងឡូវ គឹមផេង ហើយក៏មានការចូលរួមជួយជាគំនិតពីអ្នកដែលគាំទ្រ និងកំពុងប្រើប្រាស់ប្រព័ន្ធ Android មួយចំនួនផងដែរ។
អត្ថបទ៖ ប៊ុណ្ណារ៉ា










យូរហើយ មិនព្រមធ្វើ យ៉ាងណាមិញសូមគាំទ្រដល់គំនិតនេះ
នេះជាព័ត៌មានដែលខ្ញុំពេញចិត្តបំផុត
ពេលបានសំរេចសុំអោយ sabay ប្រាប់វិធីរឺវេនសាយសំរាប់ Download ផង cos i am using SE W8 i rooted it by myself wit android ver 2.3.7
ល្អខ្លាំងណាស់ ប្រើ Swype ទំនើបជាង Press !!
ឆ្ងល់ណាស់ហេតុអ្វីបានជាអ្នកបង្កើតខ្មែរយូនីកូដមិនបង្កើតវាទៅលើប្រព័ន្ធប្រតិបត្ដិការស៊ីមបៀនទៅ?សូមសប្បាយ
ជួយប្រាប់ផង!
សូមអរគុណ អ្នកទាំងអស់គ្នា។ នាពេលបច្ចុប្បន្ន យើងបានធ្វើ Font គំរូមួយដើម្បី បញ្ជូនទៅហើយ Developerដែលជាជនជាតិចិននោះរួចទៅហើយ។ តែការងារនេះ ទើបតែចាប់ផ្តើមប៉ុណ្ណោះ
kom brung lerng
good news. Thank you all that have good idea like this
និយាយ«ក្ដារសរសេរ»ចឹងអ្នកខ្លះប្រហែលសគិតថា Keyboardបាត់ហើយ។ តាមពិតទៅវាជា Khmer Handwriting។ រកអីមកបញ្ជាក់ឲ្យច្បាស់ជាងនេះបន្តិចទៅ!!!
សំបូរ បើអ្នកចង់ដឹងពីព័ត៌មានដែលទាក់ទងទៅនឹងការធ្វើឲ្យអេតដ្រយមានអក្សរយូនីកូដខ្មែរបានល្អសូមចូលទៅកាន់គេហទំព័ររបស់ ហ្វេសប៉ុក នៅក្នុងក្រុម CAUG ទៅ។
Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is KHMER79.
hello bong sabay! can u tell me how downlaod it?
សម្រាប់រូបខ្ញុំ ក៏មិនខុសពីអ្នកទាំងអស់គ្នាផងដែរ ដែលធ្លាប់ស្រមៃថា យើងនិងមានក្តារសរសេរ ដែលមានលក្ខណះល្អ ប្រសើរជាងពេលបច្ចុប្បន្ននេះ ដែលយើងមានភាពពិបាកបន្ថិចចំពោះការប្រើក្តារចុច តែមិនជាអ្វីសំខាន់ទេ។ យើងទាំងអស់គ្នា និងព្យាយាមធ្វើឲ្យសម្រេចនូវគោលដៅមួយនេះឲ្យបាន។ សម្រាប់យកមកប្រើជាសាធារណៈ
ពិតជារំភើបណាស់
I support this idea! Awesome!!!!!
wish
I really love to hear this information, it can show the way of talent from Cambodia people, I will cheer up the founder.
Thanks you very much for you hard working for all Khmer people.
សូមបញ្ចាក់បន្តិច ទេព សុវិចិត្រ គាត់មិនមែននិស្សិតទេ! គាត់ទើបរៀនទី១១ទេតើ! សូមមេត្តា Happy ធ្វើការកែតម្រូវ!
មាន khmer unicode សំរាប់ windows phone ទេ?
សូមគាំទ្រ និងលើកទឹកចិត្តដោយក្ដីគោរព!!!
ចំពោះខ្ញុំការប្រឹងប្រែងនេះ វាលើសពីអ្វីដែលខ្ញុំអ្នកប្រើចង់បាន។ ខ្ញុំចង់បាន keyboard ខ្មែរយូនីកូដដែលអាចប្រើលើSmartphone ដូចដែលអ្នកស្រាវជ្រាវធ្លាប់បានធ្វើសម្រាប់ប្រើជាមួយ iphone។ ប៉ុន្តែ keyboard ខ្មែរយូនីកូដ ប្រើជាមួយ iphone នោះ(មិនមែនkeyboard វចនានុក្រម) ខ្ញុំមិនអាចរកឃើញសញ្ញា ចុចពីរ‹យុគលពិន្ទុ ឬសញ្ជនី› បានឡើយ ដែលខ្ញុំមិនអាចសរសេរពាក្យខ្លះបាន ជាពិសេសត្រូវការ search នៅក្នុង Google ជាដើម។ ឧទាហរណ៍ ខ្ញុំចង់វាយពាក្យ ‹គណៈរដ្ឋមន្រ្តី› គឺមិនអាចរកឃើញសញ្ញាចុចពីរបាន ឬមួយខ្ញុំរកមិនឃើញ?
ជាថ្មីម្ដងទៀតខ្ញុំសូមគាំទ្រចំពោះអ្នកស្រាវជ្រាវខ្មែរ!!!!
សូមទទួលបានជោគជ័យក្នុងការស្រាវជ្រាវ!
សម្រាប់ផែនការនេះ ជាជំហានដំបូងយើងកំពុងតែព្យាយាមធ្វើយ៉ាងណាឲ្យ ប្រព័ន្ធតែការសរសេរតួរអក្សរខ្មែររបស់យើង វាអាចកាត់បន្ថយនូវជំហាននៃការសរសេរ តែរក្សានូវទម្រង់ដើមទាំងស្រុង។ ខាង Developer នៅចិនគេក៏បានសន្យាថា គេនិងខិតខំឲ្យអស់លទ្ធភាពដែលគេមានដើម្បីជួយក្នុងគម្រោងនេះ តែអ្វីដែលសំខាន់នោះ គឹយើង អ្នកម្ចាស់ភាសា ធ្វើយ៉ាងណាជួយសម្រួលកិច្ចការនេះ ដោយរៀបចំនូវ ពុម្ពអក្សរ ដែលមានរបៀបប្រាប់ អំពីជំហាននៃការសរសេរ ឲ្យទៅគេឲ្យបានច្បាស់ ហើយងាយស្រួល។ ហេតុនេះហើយទើបខ្ញុំចង់ស្វែងរកអ្នកដែលពូកែខាងផ្នែកអក្សរសាស្ត្រដើម្បីជួយក្នុងរឿងនេះ ពិភាក្សារកគន្លឹះដើម្បីធ្វើជារួម។
ខ្ញុំពិតជាសប្បាយ70ណាស់ ពេលបានដឹងថាស្ថានិកយូនីកូដ បង្កើតក្តារចុចសំរាប់Android។
ខ្ញុំសូមជូនពរអោយស្ថានិកទទួលបានជោគជ័យ។
ខ្ញុំជាអ្នកគណិតវិទ្យា ខ្ញុំជាប់រវល់នឹងការងារនេះខ្លំាងណាស់ ខ្ញុំព្យាយាមជួយដល់គ្រូៗ ដើម្បីឲ្យយល់ពីមូលដ្ឋាននៃវា ។ ខ្ញុំក៏ចង់ឃើញការវិវឌ្ឍន៍ទៅនៃការប្រើភាសាខ្មែរលើ Android ដែរ ព្រោះឥឡូវនេះខ្ញុំក៏ប្រើsmartphone ដែលប្រើ OS android ។ ខ្ញុំសូមចូលរួមលើកទឹកចិត្តចំពោះអ្នកដែលខិតខំប្រឹងប្រែងដើម្បីវា ខ្ញុំសង្ឃឹមថាវានិងទទួលបានផលនៅក្នុងពេលដ៏ខ្លីខាងមុខ។ យើងទាំងអស់គ្នាគួរតែប្រឹងប្រែងដើម្បីជាតិយើង៕
បាទ អរគុណចំពោះការលើកទឹកចិត្តរបស់អ្នកទាំងអស់គ្នា ចំពោះគម្រោងមួយនេះ, ហើយបើតាមសំដីរបស់អ្នកអភិវឌ្ឍន៍ដែលជាជនជាតិចិន គាត់បានប្រាប់ខ្ញុំថា គាត់កំពុងតែខិតខំធ្វើកម្មវិធីនេះហើយ តែជាបញ្ហាចោទចំពោះយើងគឹថា ប្រហែលជាប្រើនៅលើ Tablet PC ក្នុងដំណាក់កាលដំបូង វាមិនទាន់អាចយកមកប្រើលើ Mobile បាននោះទេ។ ប្រហែលជាត្រូវចាំរហូតដល់គេផលិត Mobile សេរីក្រោយៗដែលអាចមាន អេក្រង់ ធំជាងនេះបន្តិច ហើយក៏ប្រហែលជាត្រូវប្រើ ប៊ិច សរសេរ ផងដែរ ទើបអាចឲ្យវាដើរបានស្រួល។ ចំណុចនេះ យើងនិងលើវាមកពិភាក្សា ក្នុងកិច្ចប្រជុំប្រចាំសប្តាហ៍ជាមួយលោកពូ ដាញ់ ហុង ឲ្យគាត់រកវិធីសំរបសំរួល ជាក្រោយ។ ប្រសិនបើចាប់អារម្មណ៍ចង់ដឹងបន្ថែមអាចចូលរួមជាមួយយើង ដើម្បីពិភាក្សាគ្នាបានតាមរយះ 070 21 68 97.
chos ធីម ច័ន្ទប្ញទ្ធី vinh?
អត់យល់យើងកំពុងនិយាយអ្វី?
Full support this idea….
អ្វីដែលហៅថា ក្រុមស្ថាបនិកខ្មែរពីខាងលើនោះខ្ញុំពេញចិត្តណាស់ លោក ឡូវ គឹមថេង អាចប្រាប់បានទេដើម្បីប្រើអក្សរខ្មែរលើsmartphone ban ត្រូវចំណាយ? ឧទាហរណ៍ កូនខ្មែរប្រើsmartphoneទាំងអស់ចំណាយ១០ដុល្លាម្នាក់ អាចឧ្យអក្សរខ្មែរមានលើsmartphone បានឆាប់ទេ? សម្រាប់ I support this.ruralph_khmer@yahoo.com
ល្អណាស់ចង់បានយូហើយ ។នេះបញ្ជក់ថាវិស័យព័តមានវិទ្យានៅប្រទេសកម្ពុជាពិតជារីកចំរើនខ្លាំណាស់
សូមឆ្លើយតមនិង Iphone 4 ខ្ញុំកំពុងតែព្យាយាមទាក់ទងអ្នកជំនាញ និងស្វែងរកក្រុមហ៊ុនដើម្បីជួយក្នុងកិច្ចការនេះហើយ សង្ឃឹមថាគំរោងនេះនឹងទទួលផល ព្រោះឥឡូវយើងប្រើប្រាស់ធនធានដែលមានកំណត់នោះទេ